កម្មវិធីយើងអាចធ្វើបាន

    កម្មវិធី យើងអាចធ្វើបាន គឺជាយុទ្ធនាការផ្សព្វផ្សាយកម្មវិធីយុវវ័យដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានដំណើរការរយៈពេលយូរមកហើយ ដែលអប់រំយុវវ័យខ្មែរពីបំណិនជីវិតព្រមទាំងផ្សព្វផ្សាយ នូវការចូលរួមដ៏សកម្មរបស់យុវជន ក្នុងការអភិវឌ្ឍសហគមន៍របស់ពួកគេ។ យុទ្ធនាការនេះរួមមាន កម្មវិធីវិទ្យុដែលមានឈ្មោះថា កម្មវិធី យើងអាចធ្វើបាន ដែលកម្មវិធីនេះប្រើប្រាស់កម្មវិធីចម្រុះ នៃល្ខោនវិទ្យុ និង ទស្សនាវដ្ដីវិទ្យុដើម្បីលើកឡើងពីបញ្ហាដែលមាន សារៈសំខាន់បំផុតសម្រាប់ ប្រិយមិត្ដយុវវ័យ។ បាវចនារបស់កម្មវិធី យើងអាចធ្វើបាន គឺ ផលិតដោយយុវវ័យ ដើម្បីយុវវ័យ អំពីយុវវ័យ។ បាវចនា នេះឆ្លុះបញ្ចាំងពីគំនិតដែលយុវវ័យ គឺស្ថិតនៅជាស្នូលនៃរាល់គំនិតនៃយុទ្ធនាការ ដែលប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ។ តាមរយៈការឆ្លុះបញ្ចាំងដោយមនុស្សដែលមានវ័យ ប្រហាក់ប្រហែលគ្នាដោយយុទ្ធនាការកម្មវិធី យើងអាចធ្វើបាន បានធ្វើអោយយុវវ័យមានការយល់ដឹង ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេកាន់តែប្រសើរឡើង ក្នុងការធ្វើការសម្រេចចិត្ដដ៏ត្រឹមត្រូវអំពី បញ្ហាគ្រួសារ និង ទំនាក់ទំនង ក្នុងការអភិវឌ្ឍជំនាញការងារ ព្រមទាំង ធ្វើអោយកាន់តែមានភាពសកម្ម និង ចូលរួមកាន់តែខ្លាំងឡើងនៅក្នុងជីវិតនៃសង្គមប្រជាធិបតេយ្យ។


Source
download track 1 here
download track 1 here
download track 1 here

Facebooktwitterlinkedinmail

កម្មវិធីចុងក្រោយបំផុត