អង្គការសកម្មភាពផ្សព្វផ្សាយដើម្បីការអប់រំ និង អភិវឌ្ឍន៍ (មីឌាវ័ន) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ឯករាជ្យ មិនប្រកាន់បក្សពួក ដែលទទួលស្គាល់ដោយ  ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។ អង្គការមីឌាវ័ន ត្រូវបានបង្កើតឡើង ដោយមានជំនឿថាការអភិវឌ្ឍន៍ប្រកបដោយសមធម៌ និង និរន្ដរភាពត្រូវការនូវកិច្ច ពិភាក្សាដោយ ចំហរវាងគ្រប់វិស័យ ទាំងអស់នៅក្នុងសង្គម។ ពាក្យស្លោករបស់ អង្គការសកម្មភាពផ្សព្វផ្សាយដើម្បីការអប់រំ និង អភិវឌ្ឍន៍ (មីឌាវ័ន)គឺ សម្លេងច្រើន ប្រទេសកម្ពុជាតែមួយ ពាក្យស្លោកនេះឆ្លុះបញ្ចាំងពីទស្សនៈវិស័យរបស់អង្គការមីឌាវ័នដែលបានចែងថា ប្រទេស កម្ពុជាតែមួយ ដែលសម្លេងទាំងអស់ត្រូវបានឮ និងគោរព ព្រមទាំងមានលទ្ធភាព ទទួលបានព័ត៌មានស្មើៗគ្នា ដើម្បីផ្សារភ្ជាប់ និង ផ្ដល់សិទ្ធិអំណាចដល់សហគមន៍ក្នុងការដឹកនាំជីវិតប្រកបដោយសុភមង្គល សុខុមាលភាព និង វិបុលភាព។ អង្គការ មីឌាវ័ន បានបង្កើតចេញពីអង្គការអ៊ីខ្វលអាកសេសកម្ពុជា (http://www.equalaccess.org) នៅខែសីហា ឆ្នាំ ២០១១ ហើយត្រូវបាន  សម្ពោធជាផ្លូវការនៅខែមករា ឆ្នាំ ២០១២។

អង្គការសកម្មភាពផ្សព្វផ្សាយដើម្បីការអប់រំ និង អភិវឌ្ឍន៍ (មីឌាវ័ន) មានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរសង្គមជា វិជ្ជមាន ដោយផ្ដល់ព័ត៌មាន និង ការអប់រំចាំ បាច់តាម  រយៈប្រព័ន្ធផ្សព្វផ្សាយប្រកបដោយការច្នៃប្រឌិត បច្ចេកវិទ្យាសមស្រប និង មានការចូលរួមដោយផ្ទាល់ពីសហគមន៍។