ការផលិតតាមកម្មវិធីផ្សព្វផ្សាយ


ក្រុមការងាររបស់អង្គការមីឌាវ័នដែលប្រកបដោយបទពិសោធន៍ និង ការច្នៃប្រឌិត មានជំនាញក្នុងការបង្កើតយុទ្ធនាការអប់រំ និង កំសាន្ដជាភាសាខ្មែរតាមប្រព័ន្ធផ្សព្វផ្សាយ រួមមាន កម្មវិធីវិទ្យុ និង ទូរទស្សន៍ ដែលមានឈ្មោះរួចមកហើយ និង ឈុតអប់រំខ្លីជាច្រើន។ អ្នកផលិតកម្មវិធី និង អ្នកនិពន្ធ មានបទពិសោធន៍ជាច្រើនឆ្នាំ ខាងផ្នែកផលិតកម្មវិធីវិទ្យុ ទូរទស្សន៍ កម្មវិធីតាមការបោះពុម្ព តាមអ៊ីនធឺណេត និងទូរសព្ទ័ដៃ សម្រាប់ក្រុមគោលដៅផ្សេងៗគ្នាជាច្រើន ទាំងចាស់ ទាំងក្មេង ទូទាំង ប្រទេសកម្ពុជា។ អតិថិជន រួមមានគម្រោងរបស់អង្គការ យូ អេស អេ អាយ ឌី និង ក្រុមហ៊ុនវិស័យឯកជនជាច្រើនទៀត។

អង្គការមីឌាវ័ន ប្រើប្រាស់កម្មវិធីចម្រុះ និង ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបញ្ជូនសារនៃការអភិវឌ្ឍ កសាងនូវការចូលរួមជាមួយ ក្រុមគោលដៅ ផ្ដល់ការកំសាន្ដ និងអប់រំ និង កសាងក្រុមគោលដៅដ៏ស្មោះត្រង់។កម្មវិធីទាំងអស់នេះរួមមានៈ

  • ល្ខោនវិទ្យុ និង ទស្សនាវដ្ដីវិទ្យុ
  • ល្ខោនវីដេអូ វីដេអូបណ្ដុះបណ្ដាល វីដេអូឯកសារ និង បទយកការណ៍
  • ឈុតអប់រំខ្លី កម្មវិធីខ្លីៗ និង ឈុតដែលមានឥទ្ធិពលខ្ពស់
  • សៀវភៅកំប្លែងអប់រំ និង ល្បែងអប់រំសម្រាប់យុវវ័យ
  • សៀវភៅព័ត៌មាន ខិត្ដប័ណ្ណ បដា ក្រដាសផ្សព្វផ្សាយព័ត៌មាន
  • យុទ្ធនាការតាមទូរស័ព្ទ រួមមាន ការផ្ញើសារ និង ប្រព័ន្ធឆ្លើយតបសម្លេងជាស្វ័យប្រវត្ដ (IVR)

Facebooktwitterlinkedinmail