ទិវាពិភពលោកលាងសំអាតដៃ

    ទិវាពិភពលោកលាងសម្អាតដៃនឹងសាប៊ូធ្វើឡើងដើម្បីបង្កើតវប្បធម៌លាងសម្អាតដៃនឹងសាប៊ូទូទាំងពិភពលោក។ ទិវានេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរពីគំនិតអរូបីទៅជាឥរិយាបថអនុវត្តន៍ការលាងសម្អាតដៃនឹងសាប៊ូដោយស្វ័យប្រវិត្តនៅតាមផ្ទះ សាលារៀន និង សហគមន៍នានាទូទាំងប្រទេស។

    ទិវាពិភពលោកលាងសម្អាតដៃនឹងសាប៊ូលើកដំបូង (GHD) ត្រូវបានធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ នៅក្នុងបណ្តាប្រទេសនានាទូទាំងពិភពលោក។ យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមឡើងដើម្បីកាត់បន្ថយអត្រាមរណៈ របស់កុមារដែលទាក់ទងទៅនឹងជំងឺផ្លូវដង្ហើមនិងជំងឺរាករូសតាមរយៈការណែនាំពីការផ្លាស់ប្តូរអាកប្បកិរិយា សាមញ្ញ។

    ជារៀងរាល់ឆ្នាំ មានមនុស្សជាង ២០០ លាននាក់ចូលរួមក្នុងការប្រារព្ធទិវាពិភពលោកលាងសម្អាតដៃនឹងសាប៊ូ នៅក្នុងប្រទេសជាង ១០០ជុំវិញពិភពលោក។ ទិវាពិភពលោកលាងសម្អាតដៃនឹងសាប៊ូ ត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ អង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងបុគ្គលនានា។

    នៅក្នុងឆ្នាំនេះ ប្រទេសកម្ពុជាកំណត់ប្រារព្ធ ទិវាពិភពលោកលាងសម្អាតដៃនឹងសាប៊ូ នៅថ្ងៃទី ២១ ខែតុលា ហើយសកម្មភាពនេះនឹងបន្តរហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា។

គ្នានឯកសារ


Source
download track 1 here
download track 1 here
download track 1 here

Facebooktwitterlinkedinmail

កម្មវិធីចុងក្រោយបំផុត