កិច្ចការបណ្ដុះបណ្ដាល និង កសាងសមត្ថភាព

   អ្នកផលិតកម្មវិធី,អ្នកបច្ចេកទេសនិងសមាជិកក្រុមការងារកម្មវិធីរបស់អង្គការមីឌាវ័នទាំងអស់ សុទ្ធតែជាអ្នកបណ្ដុះបណ្ដាលដ៏មានបទពិសោធន៍។ បុគ្គលិកនៃអង្គការមីឌាវ័ន​ បានផ្ដល់វគ្គ បណ្ដុះបណ្ដាលជូនដល់បណ្ដាសិក្ខាកាម​ក៏ដូចជាស្ថាប័នជាច្រើនតាំងពីអ្នកផលិតកម្មវិធីវិទ្យុ​ រហូតដល់មន្ដ្រីនៃវិស័យសាធារណៈ។


បុគ្គលិកនៃអង្គការមីឌាវ័នមានជំនាញបណ្ដុះបណ្ដាលក្នុងវិស័យដូចខាងក្រោមៈ


  • យុទ្ធសាស្ដ្រទំនាក់ទំនង(ព័ត៌មានលំអិតស្ដីអំពីកម្មវិធីសិក្សាយុទ្ធសាស្ដ្រទំនាក់ទំនងសូមចូលទៅកាន់ទំព័រ១៣ ទាក់ទង មកអង្គការមីឌាវ័ន)
  • ការផលិតកម្មវិធី និង ការសម្របសម្រួលកម្មវិធីផ្សាយបន្ដផ្ទាល់តាមវិទ្យុ
  • ការផលិត និង ការកាត់តកម្មវិធីវិដេអូ និង វិទ្យុ
  • ការសរសេររឿងល្ខោន
  • ការធ្វើគម្រោងរឿង និង ការសរសេរអត្ថបទ
  • ការយកព័ត៌មាន ការសម្ភាសន៍ និង ការនិពន្ធរឿង
  • កម្មវិធីកាត់តរូបភាព ឬសម្លេងតាមកុំព្យូទ័រ
  • ការប្រើប្រាស់ឧបករណ៍យករូបភាព ឬសម្លេង

Facebooktwitterlinkedinmail