ជោគជ័យផ្តើមពីអ្នក

​​    កម្មវិធី ជោគជ័យផ្ដើមពីអ្នក គឺជាវេទិកាទំនាក់ទំនងដែលបង្រៀនម្ចាស់អាជីវកម្មខ្នាតតូច ពីជំនាញដ៏មានតម្លៃ ដើម្បីជួយធ្វើ អោយប្រសើរឡើងនូវបច្ចេកទេស និង បង្កើនប្រាក់ចំណេញ។ កម្មវិធីដែលមានសំខាន់របស់កម្មវិធី ជោគជ័យផ្ដើមពីអ្នក គឺកម្មវិធីទស្សនាវដ្ដីវិទ្យុរយៈពេល ៣០ នាទី ដែលត្រូវបានថតនៅក្នុងស្ទីឌីយូរបស់អង្គការមីឌាវ័ននៅរាជធានីភ្ន្មំពេញ ហើយត្រូវបានចាក់ផ្សាយនៅស្ថានីយវិទ្យុអ្វេសអឹមចំនួន ១១ ស្ថានីយដែលស្ថិតនៅពេសពេញប្រទេសកម្ពុជា។ បន្ទាប់ពីបានស្ដាប់កម្មវិធីវិទ្យុ រួចមក ប្រិយមិត្ដអ្នកស្ដាប់ត្រូវបានបំផុុសគំនិតអោយចាប់ផ្ដើមដំណើរការអាជីវកម្មថ្មី ឬ អោយមានការផ្លាស់ប្ដូរជាវិជ្ជមាន។ កម្មវិធីនេះ ចាក់ផ្សាយល្ខោនវិទ្យុខ្លី បទសម្ភាសន៍ជាមួយមន្ដ្រីជំនាញ និងម្ចាស់អាជីវកម្មខ្នាតតូច បទយកការណ៍ដែលមានលក្ខណៈបង្ហាត់បង្រៀនអំពីអាជីវកម្ម និងបច្ចេកទេសកសិកម្ម ព្រមទាំងបទពិសោធន៍ជោគជ័យរបស់អាជីករ និង ការអនុវត្ដ របស់ពួកគេ។ តាមរយៈកម្មវិធីនេះ អង្គការមីឌាវ័ន ក៏បានផលិតកម្មវិធីផ្សាយផ្ទាល់តាមវិទ្យុ ឈុតអប់រំខ្លី និង វីដេអូផងដែរ។

គ្មានឯកសារ


Source
download track 1 here
download track 1 here
download track 1 here

Facebooktwitterlinkedinmail

កម្មវិធីចុងក្រោយបំផុត