កិច្ចការស្រាវជ្រាវ

មុនពេលចាប់ផ្ដើមសកម្មភាពផលិតកម្មវិធីតាមប្រព័ន្ធផ្សព្វផ្សាយ សមាជិកក្រុមការងារផលិតកម្ម និង ក្រុមការងារកម្មវិធីនៃ អង្គការមីឌាវ័ន រៀបចំធ្វើការស្រាវជ្រាវ និង សម្ភ្ភាសន៍ជាមួយមន្ដ្រីជំនាញ និង ភាគីពាក់ព័ន្ធ។ ព័ត៌មានដែលទទួលបានពី ការស្រាវជ្រាវ ត្រូវបានដាក់បញ្ចូលទៅក្នុងគំនិតទំនាក់ទំនង និង ក្នុងគម្រោងរឿង។ អង្គការមីឌាវ័ន ក៏បានធ្វើការស្រាវជ្រាវ ជាប្រចាំផងដែរនូវគ្រប់យុទ្ធនាការទំនាក់ទំនងទាំងអស់ ដោយធ្វើការជាមួយក្រុមសហគមន៍ ដើម្បីប្រមូលនូវព័ត៌មានត្រឡប់ ជាប្រចាំពីប្រិយមិត្ដអ្នកស្ដាប់ដែលអាចអោយអ្នកផលិតកម្មវិធី ធ្វើអោយការផលិត និង ធ្វើអោយកម្មវិធីកាន់តែមានភាព ប្រសើរឡើងថែមទៀត។ សមាជិកក្រុមការងារកម្មវិធីនៃអង្គការមីឌាវ័ន ក៏មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការរៀបចំ នូវការស្ទាបស្ទង់ដែលប្រកបដោយបរិមាណ និង គុណភាព ព្រមទាំងការវាយតម្លៃសកម្មភាពរបស់គម្រោងប្រកបដោយ ប្រសិទ្ធិភាព។

សមាជិកក្រុមការងារនៃអង្គការមីឌាវ័នថែមទាំងបានធ្វើការស្រាវជ្រាវទាក់ទងទៅនឹងវិស័យនៃប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស កម្ពុជា អោយស្ថាប័នមួយចំនួនដូចជា វិទ្យុជាតិកម្ពុជា ជាដើម។ សមាជិកនៃក្រុមការងារទាំងនេះ គឺត្រូវបានបណ្ដុះបណ្ដាល ជំនាញប្រមូលទិន្នន័យ និង បច្ចេកទេសនៃការវិភាគទិន្នន័យដោយអ្នកជំនាញអន្ដរជាតិ ព្រមទាំងត្រូវបានបណ្ដុះបណ្ដាលអោយ ប្រើប្រាស់នូវឧបករណ៍ស្ទាបស្ទង់ដ៏ជឿនលឿនផងដែរ។

Facebooktwitterlinkedinmail