ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ឯករាជ្យ មិនប្រកាន់បក្សពួក អង្គការមីឌាវ័នធ្វើការដើម្បីបំពេញតម្រូវការ ខាងប្រព័ន្ធផ្សព្វផ្សាយបន្ថែម និង ផ្ដល់ព័ត៌មានស្មើៗគ្នាដល់ប្រជាពលរដ្ឋកម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានៃការបង្កើត កម្មវិធីតាមប្រព័ន្ធផ្សព្វផ្សាយ ការបណ្ដុះបណ្ដាលដើម្បីចូលរួមចំណែកជួយដល់ការអភិវឌ្ឍវិស័យប្រព័ន្ធផ្សព្វផ្សាយនៃប្រទេស កម្ពុជា និង ការចុះតាមសហគមន៍ដោយផ្ទាល់ អង្គការមីឌាវ័នជួយលើកតម្កើងសម្លេងរបស់ប្រជាជន ដែលមិនត្រូវបានគេយកចិត្ដទុកដាក់ច្រើន និង ផ្សារភ្ជាប់សហគមន៍ដែលមិនមានឱកាសទទួលបានសេវាគ្រប់គ្រាន់ ជាមួយនឹងព័ត៌មាន និង ការអប់រំដ៏ចាំបាច់។


គម្រោងរបស់អង្គការមីឌាវ័ន ត្រូវបានបង្កើតឡើងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជានៅក្នុងវិស័យសំខាន់ៗ ដូច ខាងក្រោមៈ

  • អភិបាលកិច្ចល្អ និង សិទ្ធិមនុស្ស
  • សហគ្រាសជនបទ និង ការអភិវឌ្ឍកសិកម្ម (ចូលទៅកាន់ទំព័រ ១០ កម្មវិធីជោគជ័យផ្ដើមពីអ្នក)
  • ការអប់រំយុវវ័យ (ចូលទៅកាន់ទំព័រ ១០ កម្មវិធីជោគជ័យផ្ដើមពីអ្នក)
  • ការផ្ដល់សិទ្ធិអំណាចដល់ស្ដ្រី
  • បញ្ហាសុខភាព (ចូលទៅកាន់ទំព័រ ១១ កម្មវិធីសុខភាព)


មីឌាវ័នជឿជាក់ថាប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនងពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយនូវបញ្ហាចម្បងទាំងនេះ។

ព័ត៌មានលំអិត សូមទាក់ទងមកអង្គការមីឌាវ័ន