
សកម្មភាពចុះតាមសហគមន៍ ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឱកាសសិក្សារួមមួយដល់ក្រុមគោលដៅ ព្រមទាំងជួយពួកគេយក ព័ត៌មានដែលទទួលបានពីកម្មវិធីនៃប្រព័ន្ធផ្សព្វផ្សាយដាក់ចូលទៅក្នុងបរិបថ និង ភាពពិតជាក់ស្ដែងនៅក្នុងតំបន់។ អង្គការមីឌាវ័នជួយបង្កើតក្រុមសហគមន៍ ដើម្បីអោយពួកគេចូលរួមនៅក្នុង សកម្មភាព “ស្ដាប់ និង ពិភាក្សា” ក្នុងខណៈពេលដែលសមាជិកក្រុមនេះ អាចទាក់ទងទៅនឹងមនុស្សដែលមានវ័យប្រហាក់ ប្រហែលគ្នានៅក្នុងកិច្ចពិភាក្សា ដែលបំផុសគំនិតដោយកម្មវិធីតាមប្រព័ន្ធផ្សព្វផ្សាយ។ ក្រុមក្លឹបអ្នកស្ដាប់ទាំងនេះក៏ទាក់ទង ផ្ទាល់ជាមួយអ្នកផលិតកម្មវិធីរបស់អង្គការមីឌាវ័នផងដែរ ដែលក្រុមនេះបានផ្ដល់នូវព័ត៌មានដ៏ចំាបាច់ ព្រមទាំងព័ត៌មាន ត្រឡប់ដែលអាចអោយក្រុមការងារនៃអង្គការមីឌាវ័ន ធ្វើការត្រួតពិនិត្យ តាមដាន និង វាយតម្លៃនូវប្រសិទ្ធិភាពនៃ យុទ្ធនាការទំនាក់ទនងនេះ។ អ្នកផលិតកម្មវិធី ក៏ប្រើប្រាស់នូវព័ត៌មានត្រឡប់ពីក្រុមគោលដៅ ដើម្បីធ្វើអោយប្រសើរឡើងនូវ សារគន្លឹះ និង កែតម្រូវអោយសមស្របទៅនឹងរបៀប ឬកម្មវិធីតាមប្រព័ន្ធផ្សព្វផ្សាយផងដែរ។